"កិច្ចសហការក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ និងការចេញប័ណ្ណធានា"

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកទៀង ស៊ីវណ្ណសក្ដិ នាយកប្រតិបត្តិការនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ​បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការជម្រុញការអភិវឌ្ឍ និងការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា រវាងនិយ័តករមូលបត្រកម្ពុជា និង សាជីវកម្មធានាឥណទានកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

លោកទៀង ស៊ីវណ្ណសក្ដិ ក៏បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្ដីពី កាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានា ដែលបានរៀបចំឡើងក្រោមសិក្ខាសាលាស្ដីពី អត្ថប្រយោជន៍ និងកាលានុវត្តភាពនៃការបោះផ្សាយលក់សញ្ញាបណ្ណដែលមានការធានានៅកម្ពុជា រៀបចំដោយ និយ័តករមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

Slide Image
Slide Image
Slide Image
Slide Image